នេះគឺចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ពិតណាស់ថាមនុស្សយើងម្នាក់ៗគឺតែងមានវិធីសាស្រ្ត និងចំណូលចិត្តផ្សេងៗគ្នាក្នុងការធ្វើអ្វីមួយ។ ក្នុងការសិក្សាក៏ដូចគ្នា។ អ្នកខ្លះគិតថាការអាន ច្រើនបានជួយគាត់ អ្នកដ៏ទៃទៀតថាស្តាប់ច្រើនបានជួយគាត់ អ្នកដ៏ទៃទៀតថាយកសៀវភៅដាក់ ក្រោមខ្នើយពេលដេកអោយខួរក្បាលស្រូបមេរៀន បានជួយគាត់ ។ល។ តែខាងក្រោមនេះជាវិធី សាស្រ្តដែលបានជួយខ្ញុំអោយរៀនចេះភាសាអាល្លឺម៉ង់ ទាំងមិនបានរៀននៅសាលា យូរខែឆ្នាំ។
រំលឹកបន្តិចពីអតីតកាល។ ខ្ញុំចាប់ផ្តើមចង់រៀនភាសាអាល្លឺម៉ង់នេះមិនមែនដោយសារតែគូរដណ្តឹង(សព្វថ្ងៃជាស្វាមី)ជាជនជាតិអាល្លឺម៉ង់ទេ។ គិតថាវាមិនចាំបាច់។ យើងទាំងពីរចេះនិយាយភាសា អង់គ្លេសស្ទាត់ហើយតែងតែប្រើភាសានេះក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ។ តែមានពេលមួយ ក្នុងឆ្នាំ ២០០៨ ខ្ញុំបានទៅលេងគូរដណ្តឹងខ្ញុំនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ ក្នុងពេលគាត់កំពុងតែរៀន និង training ភាសាអេស្ប៉ាញព្រោះគម្រោងពួកយើងនឹងចេញទៅបំពេញបេសកកម្មការងារនៅសាធារណៈរដ្ឋ ដូមិនិកដែលជាប្រទេសនិយាយភាសាអេស្ប៉ាញ។ មានពេលមួយខ្ញុំអង្គុយចាំគាត់នៅខាងក្នុង សាលារបស់គាត់ ក៏មានលោកស្រីម្នាក់មកសួរនាំខ្ញុំ ខ្ញុំមិនបានដឹងថាគាត់ជាអ្នកណាទេពីដំបូង គាត់សំណេះសំណាលសួរពីនេះពីនោះ គាត់ថាខ្ញុំគួរអោយស្រឡាញ់ណាស់ គាត់ចង់ផ្តល់អ្វីអោយ ខ្ញុំមួយ។ គាត់សួរថាតើខ្ញុំចង់រៀនភាសាអាល្លឺម៉ង់ទេ។ ទាំងស្ទាក់ស្ទើរខ្ញុំក៏ឆ្លើយថាចង់។ ស្ទាក់ស្ទើរ ដោយតាមពិតអត់ចង់ទេ តែមិនចង់បដិសេធទឹកចិត្តល្អរបស់គាត់។ គាត់នាំខ្ញុំភ្លែតទៅក្នុងបន្ទប់ចុះ ឈ្មោះ ទៅជួបមនុស្សពីរបីនាក់ទៀត ហើយមួយសន្ទុះក្រោយមកគាត់ថា ខ្ញុំអាចចូលរៀនជាមួយ ក្រុមសិស្សពីប្រទេស ម៉ាលីមួយក្រុម ពួកគាត់នឹងរៀនភាសាអាល្លឺម៉ង់ពីថ្នាក់ដំបូង។ ខ្ញុំនៅសល់ ពេលប្រមាណជា២អាទិត្យនៅលើទឹកដីអាល្លឺម៉ង់។ ខ្ញុំក៏ចូលរៀន។ ថ្ងៃដំបូងមិនដឹងជាស្អី។ ស្រាប់ តែគ្រូចាប់ផ្តើមដាក់កិច្ចការផ្ទះអោយធ្វើ។ ខ្ញុំតែងសួរយោបល់គូរដណ្តឹងខ្ញុំពេលណា អត់ច្បាស់។ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែចូលចិត្តភាសានេះហើយចង់ចេះ។ កាលណាចូលចិត្តហើយចង់ចេះទៀតនោះ ការរៀនសូត្រក៏លែងសូវមានឧបសគ្គ។ តែពេលយើងរៀនសប្បាយ មិត្ត ល្អ គ្រូៗល្អ ពេលវេលាសប្បាយក៏រំកិលទៅមុខលឿន។ ២អាទិត្យក៏បានមកដល់ខ្ញុំត្រូវចោលរៀន កណ្តាលទី។ ហើយជិវិតបានយកខ្ញុំទៅដាក់នៅប្រទេសដែលនិយាយភាសាអេស្ប៉ាញ អស់រយៈ ពេលជិត ៧ឆ្នាំ។ នៅទីនោះគឺនិយាយតែភាសាគេ និងភាសាអង់គ្លេស។ ដូចនេះភាសាអាល្លឺមង់ របស់ខ្ញុំកាន់តែផិតផើយ។ ទីក្រុងដែលយើងនៅគឺឆ្ងាយពីទីក្រុងធំ ដូចនេះវាមិនសូវមានភាពស៊ីវី ល័យ ឬមានអ្វីច្រើនដូចដែលយើងចង់បាន។ តែដោយខ្ញុំអត់ចង់ភ្លេចនៅអ្វីដែលបានចាប់ផ្តើមរៀន ហើយ ខ្ញុំត្រូវសាករកមធ្យោបាយខ្លួនឯងដើម្បីរក្សាភាសានេះក្នុងខ្លួនតិចឬច្រើន។ ខ្ញុំបានសាករៀនតាមកម្មវីធីដែលមាន ដាក់តាមលើអ៊ីនធឺនែតដែលយើងអាចរៀនវគ្គបឋម ដំបូងៗ ដែលមិនបាច់បង់លុយ។ ដល់ពេលរៀន ដល់វគ្គដែលត្រូវបង់លុយ ខ្ញុំឈប់ហើយរកកម្មវិធីផ្សេងទៀតដែលអត់អស់លុយដូចគ្នា រៀនឡើង វិញ ដល់ពេលដល់ពេលបង់លុយ ប្តូរទៀត។ ធ្វើដូចនេះមួយឆ្នាំ ខ្ញុំក៏អាចចេះច្រើន ហើយពេល នោះខ្ញុំក៏បានប្តូរអ្វីដែលជាភាសាអង់គ្លេសដូចជាក្នុងហ្វេសប៊ុកប្តូរទៅជាភាសាអាល្លឺម៉ង់ ឃើញគេ សរសេរអ្វីជាអាល្លឺម៉ង់មិនយល់បើកវចនានុក្រម ឬសួរប្តី។ យូរៗទៅខួរក្បាលក៏កើនពាក្យច្រើន ហើយខ្ញុំក៏ចាប់ផ្តើមចូលចិត្តស្តាប់គេនិយាយ។ ស្តាប់ហើយប្រឹងចាំ លើកក្រោយយកពាក្យឬឃ្លា នោះមកនិយាយដែរ ដូចសត្វសារិកាកែវអញ្ចឹង ត្រាប់តាមរហូតទាល់តែចេះហើយប្រាស់វាត្រូវក្នុង កាលៈទេសៈ។ ក្រោយមកដល់ពេលខ្ញុំមានបុត្រតូចៗ ប្តីខ្ញុំក៏តែងតែនិយាយភាសាគាត់ជាមួយ កូនៗ។ ជាទូទៅភាសានិយាយជាមួយក្មេងគឺភាសាងាយ ពាក្យងាយដូចនេះខ្ញុំអាចចាប់រៀនបាន ច្រើន។ ហើយក្នុងផ្ទះពួកខ្ញុំសុទ្ធតែជាអ្នកឆ្កួតនឹងអានសៀវភៅ។ ពួកយើងបានទិញសៀវភៅច្រើន អោយកូនៗក្នុងនោះក៏មានជាភាសាអាល្លឺម៉ង់ដែរ។ សៀវភៅដែលធ្វើឡើងសម្រាប់ក្មេងរៀន ជាពាក្យងាយៗ ហើយជាពិសេសរឿងព្រេងរឿងនិទានវាពង្រីកការស្រមៃរបស់យើងផង វាអាច អោយយើងរៀនតាមផង។ អស់រយៈកាលជិត៧ឆ្នាំនោះ ទោះជាក្នុងផ្ទះ យើងមិននិយាយភាសា អាល្លឺម៉ង់ជាភាសាចម្បងក្តី តែខ្ញុំចាប់ផ្តើមមានការទុកចិត្តថាខ្ញុំចេះភាសានេះហើយ។
ក្រោយមកពេលផ្លាស់មកអឺរ៉ុបវិញ ខ្ញុំនៅមិនសុខក៏ចង់សាកមើលតើកំរិតភាសាអាល្លឺម៉ង់របស់ខ្ញុំ វានៅឯណា ខ្ញុំក៏រកមើលកន្លែងសម្រាប់ធ្វើតេស្ត។ រកឃើញសាលាមួយគេក៏ណាត់អោយមកធ្វើតេស្ត។ ថ្ងៃនោះក៏មកដល់។ ខ្ញុំភ័យព្រោះខ្លាចថាកាលណាធ្វើមិនកើត គឺមានន័យថាខ្ញុំធ្វើអោយខ្លួនឯងអស់សង្ឃឹម។ អោយប្តី ដែលតែងតែជំរុញលើកទឹកចិត្ត ក៏អស់សង្ឃឹមដូចគ្នា។ ក្នុងបន្ទប់ដ៏ធំមួយ មាន អ្នកមកធ្វើតេស្តតែពីរព្រអង្គ ខ្ញុំនិងលោកអ៊ំម្នាក់មកពីស្កុតលែនស៍។ ក្រដាសប្រលងជិត ៣០សន្លឹក មានពេល ៣០នាទីសម្រាប់ធ្វើ។ ក្នុងក្រដាស់នោះការបង្គាប់អោយយើងធ្វើ សុទ្ធតែភាសាអាល្លឺម៉ង់។ ខ្ញុំចេះតែទៅហើយ។ ខ្ញុំបាននិយាយទៅអ្នកគ្រូដែលជាអ្នកធ្វើតេស្តថា ក្រដាសច្រើនយ៉ាង ហ្នឹងធ្វើយ៉ាងម៉េចអស់ទៅ គាត់ឆ្លើយថា កុំភ័យអី ធ្វើបានប៉ុណ្ណាយកប៉ុណ្ណោះ ព្រោះក៏មិនដែលមាន អ្នកណាធ្វើវាអស់ដែរ។ ៣០នាទីមកដល់ ខ្ញុំភ្ញាក់ផ្អើលខ្លួនឯងដែលធ្វើហើយអស់។ អ្នកគ្រូក៏ភ្ញាក់ផ្អើល ហើយគាត់ថា កុំទាន់ទៅណាទេ ចូលមកធ្វើ speaking test មួយទៀត។ ហើយរួចរាល់ គាត់ក៏បានប្រាប់ថ្ងៃអោយមកយកលទ្ធផល។ ខ្ញុំទទួលបានលទ្ធផលល្អ។ នៅទីនោះ ការបង្រៀនចែកជា ៦ម៉ូឌូល។ ខ្ញុំបានជាប់ចូលម៉ូឌូលទី៦ជាម៉ូឌូលចុងក្រោយ ដែលជាម៉ូឌូលរៀន ដើម្បីត្រៀមយកសញ្ញាប័ត្រ និងលិខិតបញ្ជាក់សម្រាប់ពេលណាមួយដែលសិស្សចង់ចូលសញ្ជាតិ្ត។ ហើយគេបានប្រាប់ខ្ញុំថា សាលាគេអត់ដែលមានសិស្សមកពីកម្ពុជាទេ ហើយក៏មិនដែលមានអ្នក ដែលមកធ្វើតេស្តហើយជាប់ចូលម៉ូឌូលទី៦ដែរ។ ខ្ញុំដំបូងគេ ហើយគេបានសរសើរនិងថែមទាំង បានធ្វើការទាក់ទងទៅខាងក្រសួងទាក់ទងនឹងអន្តោប្រវេសន៍ដើម្បីបង់ថ្លៃសាលាអោយខ្ញុំ អោយតែ ខ្ញុំចូលរៀន។ វាជាមោទនភាពមួយ!
សរុបមក អ្វីដែលខ្ញុំចង់និយាយនិងរំលែកនោះគឺ គន្លឹះ ៣សំខាន់ដែលខ្ញុំដឹងថាវាបានជួយខ្ញុំក្នុងការ រៀនភាសាអាល្លឺម៉ង់ ដែលខ្ញុំគិតថាប្រហែលជាវាអាចជួយលោកអ្នកដែលចង់រៀន ឬកំពុងរកវិធី ផ្សេងដើម្បីរៀនអោយឆាប់ចេះ។

១ ) អាន៖ សៀវភៅកូនក្មេង សៀវភៅរឿងខ្លីជាភាសាអាល្លឺម៉ង់។ កត់ពាក្យពិបាកទុក ហើយបកប្រែ វាឬសួរវចនានុក្រមរស់ (បើយើងមានអ្នកក្បែរខ្លួនជាជនជាតិគេស្រាប់)។ អានកាសែត ទស្សនាវដ្ដី ដែលរាក់ៗ ដែលបង្កើតឡើងសម្រាប់កុមារ យុវជន ។ល។
២) ស្តាប់៖ ចម្រៀងអាល្លឺម៉ង់ បទណាពិរោះត្រូវចិត្ត ព្រីន lyric បទនោះហើយបកប្រែពាក្យដែល មិនទាន់ចេះ ហើយព្យាយាមយល់ឃ្លា ប្រយោគ ។ល។ ស្តាប់ពេលសាសន៍ដើមគេសន្ទនាគ្នា ខួរក្បាលយើង កត់ត្រាទុកអ្វីដែលគេនិយាយជាច្រើន ជាងយើងរំពឹងទុក។
៣) មើល៖ កម្មវិធីតុក្កតារបស់ក្មេងជាភាសាអាល្លឺម៉ង់។ ស្រដៀងសៀវភៅក្មេងដែរ គឺវាប្រើពាក្យស្រាលៗ ពាក្យមានសីលធម៍ ហើយថែមទាំងជួយអោយយើងប្រកបពាក្យត្រឹមត្រូវ។ មើលរកទំនាក់ទំនងជនជាតិយើងដ៏ទៃដែលពួកគាត់ចេះភាសាអាល្លឺម៉ង់ស្ទាត់។ ខ្ញុំតែងតែសរសើរ ជនជាតិយើងដែលចេះភាសាគេស្ទាត់ កាលណាខ្ញុំឃើញពួកគាត់ចេះ ខ្ញុំក៏ចង់ចេះដែរ គាត់ខ្មែរ គាត់ ចេះ ខ្ញុំក៏ខ្មែរ ខ្ញុំក៏ត្រូវតែចេះ។ នេះមិនមែនជាការច្រណែនឈ្នានីស តែជាការជំរុញទឹក ចិត្តខ្លួនឯងមួយ ដែលថាគេអាចធ្វើបាន យើងក៏អាច។ ជាចុងក្រោយ អ្វីដែលក៏សំខាន់ណាស់ដែរ គឺ កុំខ្លាចក្នុងការសួរ ពេលខ្លួនមិនច្បាស់ឬមិនយល់។ កុំខ្លាចក្នុងការសំណូមពរអោយគេនិយាយឡើងវិញម្តងទៀតមួយៗ។ កុំខ្មាស់អៀនពេលនិយាយខុស ត្រូវគិតថាបរទេសភាគច្រើនអត់ចេះភាសាខ្មែរយើងផង យើងចេះភាសាគេ គ្រាន់តែនិយាយខុសគ្មានអ្វីត្រូវខ្មាស់អៀន (តែខុស សូមរៀនកែរផង កុំអោយខុសច្រើនដងពេក) ហិហិ។ ហើយកុំខ្លាចរឿង artikel (der, die, das) វាមិនមែនជាកំហុសយើងទេ ដែលភាសានេះមិនមានពាក្យ article តែមួយគឺ "the" ដូចភាសាអង់គ្លេស។ តាមបទពិសោធន៍ខ្ញុំ កាលណាកាន់តែគិតកាន់តែអត់យល់ តែបើស្តាប់គេ យូរៗទៅយើងនឹងចេះដោយឯងថាតើនាមអ្វី ដែលត្រូវប្រើ der នាមណាដែលត្រូវប្រើdie ឬ das ជាដើម។ ខ្ញុំយល់វាតាមសូរសៀងនៃពាក្យ។ នាមខ្លះសមនឹង die នាមឯទៀតសមនឹង der នាមទៀតនឹងឆ្គងបើប្រើ die អញ្ចឹងវាមានតែ das ។ល។ Strange and not logic but it works for me។ ទាំងនេះវាចេញមកពីទម្លាប់នៃការស្តាប់។
មួយវិញទៀត អំពីប្រការគួរចៀសវៀង តាមគំនិតខ្ញុំ។ សូមមេត្តាកុំប្រើ Google translateឬកម្មវិធីបកប្រែដើម្បីសរសេរ ព្រោះ ទីមួយ online translator ទាំងនោះភាគច្រើនបកមិនត្រូវហើយចាករឿង ទីពីរចំពោះខ្ញុំវាគួរអោយខ្មាស់អៀនដែលកូពីពាក្យដែលម៉ាស៊ីនបក ភាគច្រើនបកខុសយកទៅសរសេរជាមួយគេដើម្បីអោយគេគិតថាយើងចេះ។ បើចេះតែប្រើ គឺយើងនឹងចេះតែយកខុសថាត្រូវ គឺវាពិបាក។ សូមប្រឹងស្វែងយល់រៀនសរសេរដោយខ្លួនឯង វិញ។

អញ្ចឹងមានតែប៉ុណ្ណឹងទេ។ ឥឡូវខ្ញុំដឹងថាភាសាអាល្លឺម៉ង់វាចាំបាច់ ដើម្បីកូនៗ និងដើម្បីទំនាក់ទំនង ដ៏ធូរលុងជាមួយក្រុមគ្រួសារខាងប្តី។ ខ្ញុំគិតថាបើយើងមានពេល មានលទ្ធភាព មានសំណាង មានឱកាសគួរត្រូវសង្វាតការសិក្សារៀនសូត្រ។ វាគ្មានអ្វីដែលអោយយើងខាតបង់នោះទេ ក្នុងការរៀន។ ទោះខ្ញុំមិនចេះ ១០០ភាគរយដូចជាជនជាតិដើម ទោះខ្ញុំនៅតែមានកំហុសក្នុងការនិយាយ ឬ សរសេរ តែខ្ញុំអាចប្រីប្រាស់ភាសានេះ សម្រាប់ទំនាក់ទំនងការងារ ប្រាស្រ័យទាក់ទង និងអាចនិយាយបានថាវាជាភាសាទីបីរបស់ខ្ញុំ។ ខ្ញុំ អាចនិយាយភាសា slang របស់ភាសានេះបានច្រើន ហើយដោយសារវាខ្ញុំអាចយល់ភាសា Dutch របស់ហូឡង់ដ៍ ឬ ប៊ែលហ្សិគច្រើនដោយមិនបាច់រៀន។ វាធ្វើអោយខ្ញុំសប្បាយចិត្តនៅពេលអាចធ្វើអ្វីមួយដោយឯករាជ្យនៅប្រទេសដែលនិយាយភាសា អាល្លឺម៉ង់ ដោយមិនចាំបាច់ពឹងអ្នកដ៏ទៃអោយបកប្រែ។
សំគាល់៖ នេះវាជាការបកស្រាយនិងរំលែកតាមបទពិសោធន៍ផ្ទាល់ខ្លួន។ ក្នុងនេះគ្មានន័យបន្ទុចបង្អាក់ អំនួត ឬប្រណាំងប្រជែងណាមួយឡើយ។
Love,
Love,